ឃឹម ហ្វីណង់ - Khim Finan​ | បុណ្យខ្លែងបន្ទាយស្រី ខេត្តសៀមរាប | The Ek Kite Flying Festival | 60PLAY

  • 2 years ago
ទិដ្ឋភាពសង្ខេបនៃ«បុណ្យខ្លែងបន្ទាយស្រី»កាលពីល្ងាចថ្ងៃម្សិលមិញ! អរគុណពុកម៉ែបងប្អូនដែលបានស្កាត់មកតាំងពីទីជិតទីឆ្ងាយ ដើម្បីមកចូលរួមពិធីបុណ្យសហគមន៍មួយនេះយ៉ាងច្រើនកុះករ ហើយថែមទាំងមានភ្ញៀវទេសចរអន្តជាតិទៀតផង ដែលញ៊ាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយបរិយាយកាសរីករាយស្និទ្ធស្នាលជាទីបំផុត។
សប្បាយចិត្តដែលបានឃើញក្មួយៗតូចៗបានរត់បង្ហោះខ្លែងលេង និងសំណើចសើចក្អាកក្អាយជាលក្ខណៈគ្រួសារដែលកម្រនឹងបានឃើញក្នុងបរិបទកូវីដនេះ។ មេឃក៏ត្រជាក់ អាកាសធាតុពិតជាអំណោយផលមែនទែនសម្រាប់ការបង្ហោះខ្លែង ក្រាលកន្ទេលអង្គុយហូបម្ហូបអាហារជុំគ្នា និងរាំលេងកម្សាន្តជាមួយនឹងទេសភាពជើងភ្នំគូលែន តែស្តាយត្រង់ល្ងាចមិញនេះពពកក្រាស់ពេក មិនអនុញ្ញាតឱ្យកម្មវិធីមើលព្រះច័ន្ទពេញបូណ៌មីរះរំលងភ្នំអាចដំណើរការទៅបាន។ តែមិនអីទេ យើងនៅមានឱកាសក្រោយៗច្រើនទៀតដើម្បីមកលេងភូមិសសីដ៏ស្រស់ស្អាតមួយនេះបាន។
តោះ! ទៅមើលព្រះច័ន្ទពេញវង់រះរំលងភ្នំនៅភូមិលំហែសសី ក្នុងល្ងាចថ្ងៃបុណ្យបង្ហោះខ្លែងស្អែកនេះទាំងអស់គ្នា។
"សសី"មានន័យថាពន្លឺព្រះចន្ទ័ ហើយឈ្មោះនេះប្រហែលជាបានមកពីចំណុចពិសេសមួយ ដែលអ្នកភូមិតែងចំណាំមើល ឱ្យតែដល់ល្ងាចថ្ងៃ១៥កើត នឹងមានព្រះច័ន្ទពេញវង់រះចេញពីក្រោយជួរភ្នំគូលែន បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាលមួយគួរឱ្យចង់គយគន់នាពេលរាត្រី។ សសីក៏ជាភូមិបុរាណមួយដែលមានប្រវត្តិមិនតិចជាង១០០០ឆ្នាំឡើយ និងជាអតីតកន្លែងផលិតកុលាលភាជន៍បុរាណដ៏ធំមួយនាដើមសម័យអង្គរ។
ស្អែកនេះជាថ្ងៃទី១៥កើត ថ្ងៃព្រះច័ន្ទពេញបូណ៌មី ហើយក៏ជាថ្ងៃនៃពិធីបុណ្យបង្ហោះខ្លែងនៅភូមិសសីនៃស្រុកបន្ទាយស្រីដែរ។ រហូតមកដល់ពេលនេះ មានខ្លែងឯកជាងម្ភៃហើយ ដែលនឹងត្រូវបានយកមកចូលរួមក្នុងពិធីបុណ្យសហគមន៍មួយនេះ ហើយនៅសល់ប្រភេទខ្លែងផ្សេងៗជាច្រើនទៀតក៏នឹងចូលរួមផងដែរ។

Recommended