• 2 years ago
មានអ្នកសួរច្រើនថា ចង់ទៅដើរលេងនៅបន្ទាយស្រី តើមានអ្វីធ្វើខ្លះ? ទៅលេងកន្លែងណាបានខ្លះ?
អាចសាកល្បងតាមជម្រើសមួយនេះបាន៖ ជិះកង់ពីឧទ្យានអង្គរ ឆ្លងកាត់ប្រាង្គប្រាសាទល្បីៗ អមទៅដោយដើមឈើត្រឈឹងត្រឈៃ និងវាលស្រែធំល្វឹងល្វើយ ហើយបន្តដំណើរទៅកាន់ភូមិព្រះដាក់ ហូបនំបញ្ចុកឆ្ងាញ់នៅទីនោះ។ ជិះកង់លេងកម្សាន្តកាត់តាមផ្ទះអ្នកភូមិ រួចចាំបន្តដំណើរទៅគេងនៅ”បងធំហូមស្ទេ”។ បើអាចចំណាយពេលមួយយប់នៅបន្ទាយស្រី ខ្ញុំជឿថាមិនខ្វះទេកន្លែងដែលត្រូវទៅ។
សម្រាប់អ្នកចូលចិត្តទេសចរណ៍វប្បធម៌ធម្មជាតិ ប្រាសាទបន្ទាយស្រី ភ្នំគូលែន និងរមណីយដ្ឋានភ្នំក្បាលស្ពាន គឺជាជម្រើសដ៏ល្អ តែបើចាប់អារម្មណ៍ថតរូបវិញ អាចពិចារណាសួនផ្កាក្រវ៉ាន់សៀមរាប រឺសួនមេអំបៅបាន ហើយបើចង់បានម្ហូបឆ្ងាញ់ ទេសភាពស្អាត ខ្ញុំណែនាំឲ្យទៅបឹងឈូក និងផ្ទះស្នាក់បៃតងនៅស្រះដូនរីក ដែលបងប្អូនសហគមន៍នៅទីនោះមានការរៀបចំគួរឲ្យទាក់ទាញ។
តោះ! ចាំអង្កាលទៀត! មកសៀមរាបម៉ោ ហើយមកលេងបន្ទាយស្រីផង!
#សៀមរាបផ្ទះខ្ញុំ #ទៅលេងបន្ទាយស្រី #នុំបញ្ចុកឆ្ងាញ់ភូមិព្រះដាក់ #បន្ទាយស្រីមានអ្វីខ្លះ
https://youtu.be/nx653pR3C2E
https://www.facebook.com/khimfinan/vi...

Category

🏖
Travel

Recommended